ដោយៈ ចៅ មុនីខេមរា
លោក Michael Benge មន្រ្តីការបរទេសចូលនិវត្តន៍ ដែលបានសំចតនៅប្រទេសយួនអស់រយៈពេល ១១ ឆ្នាំ រួមទាំងបានជាប់ពន្ធនាគារ ៥ ឆ្នាំក្នុងប្រទេសកុម្មុយនិស្តយួនក្នុងឋានៈ
អ្នកទោសសង្គ្រាម ១៩៦៨-១៩៧៣ ហើយលោកក៏ជានិស្សិតផ្នែកនយោបាយប្រចាំនៅអាស៊ីអាគ្នេយ៍ទៀតផង ។ ក្រៅពីនោះលោក Michael Benge គាំទ្រយ៉ាងពេញទំហឹងផ្នែកសេរីភាពសាសនា និងសិទ្ធិមនុស្ស ។ ក្រោយមកនេះ លោកបានសរសេរអត្ថបទជាច្រើន ទាក់ទឹននឹងការរំលោភឈ្លានពានរបស់យួនចូលកម្ពុជា និងការគាបសង្កត់សេរីភាពជំនឿសាសនា និងសិទ្ធិមនុស្សក្នុងប្រទេសយួន ។ ខាងក្រោមនេះ គឺជាអត្ថបទថ្មីស្រឡាងមួយ មានចំណងជើងថា “សេរីភាពសាសនាបានបាត់បង់ក្នុងប្រទេសយួន” ត្រូវបានលោក ចៅ មុនីខេមរា បកប្រែក្រៅផ្លូវការមានខ្លឹមសារជាអាទ៌៖
ជាការប្រឆាំងយ៉ាងកម្លៅនឹងការប្រកាស នៃគោលនយោ-បាយពង្រឹងសេរីភាពជំនឿសាសនា របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក, ក្រសួងការបរទេសអាមេរិកបានបង្កើតគោលនយោបាយបរទេសមួយ ដើម្បីពង្រឹងការគ្រប់គ្រង់របស់រដ្ឋាភិបាលកុម្មុយនិស្តយួនទៅលើសេរីភាពសាសនា ។ រឿងនេះ ដូចគ្នាបេះបិទនឹងរដ្ឋាភិបាលយួន ដែលបានសម្លាប់ប្រជាពលរដ្ឋរបស់ខ្លួនរាប់លាននាក់ ក្រោយរបបកុម្មុយនិស្តយួនដណ្តើមកាន់កាប់យួនខាងត្បូងនៅឆ្នាំ១៩៧៥ ។ » អានបន្ថែម »
ដោយៈ ចៅ មុនីខេមរា
បន្ទាប់ពីមានដំណឹងថា ព្រះតេជគុណ ទឹម សាខន ពិតជាបាននៅក្រៅពន្ធនាគារមែន តែគ្មានសេរីភាពដដែល ដោយសារអាជ្ញាធរយួនដាក់កម្លាំងតាមដាន និងឃ្លាំមើលគ្រប់សកម្មភាពរបស់ព្រះអង្គ និងមានដំណឹងបន្ថែមថា សុខភាពព្រះតេជគុណ ទឹម សាខន ទ្រុឌទ្រោមកាន់តែខ្លាំងឡើង ៗ ដោយសារការធ្វើទារុណកម្មក្នុងពន្ធនាគារ ។ កាលពីថ្ងៃទី ១៤ ខែសីហា អង្គការ-សមាគមខ្មែរកម្ពុជាក្រោម បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវយ៉ាងទទូចសុំឲ្យដោះលែងព្រះតេជគុណ ទឹម សាខន ឲ្យមានសិទ្ធិសេរីភាពពិតប្រាកដ និងវិលត្រឡប់ទៅជួបជុំគ្រួសារនៅឯប្រទេសកម្ពុជាវិញ ។ សេចក្តីថ្លែងការណ៍រួមរបស់អង្គការ-សមាគមខ្មែរកម្ពុជាក្រោម មានខ្លឹមសារជាអាទ៌៖
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ក្នុងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីក្រៀមក្រំ និងព្រួយបារម្ភចំពោះសុខភាព និងសុវត្ថិភាពរបស់ព្រះតេជគុណ ទឹម សាខន ក្រោយពីការប្រើប្រាស់រូបភាពដោះលែងព្រះអង្គពីពន្ធនាគារ នៃក្រសួងមានសមត្ថកិច្ចប្រទេសយៀកណាម ។ » អានបន្ថែម »
ដោយៈ ថាច់ ង៉ុក ថាច់
ព្រះតេជគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរីរង់ ខេត្តតាកែវ ប្រទេសកម្ពុជា នៅតែបន្តជាប់ឃុំឃាំងក្នុងផ្ទះរបស់សាច់ញាតិព្រះអង្គ ឯភូមិអណ្តូងទរ ឃុំបាជុក ស្រុកស្វាយទង ខេត្តមាត់ជ្រូក អតីតទឹកដីកម្ពុជាក្រោម ដដែល ។
កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ ព្រះតេជគុណ ទឹម សាខន ត្រូវបានគេចាប់ផ្សឹក ហើយត្រូវបាន និរទេសខ្លួនដោយអាជ្ញាធរ នៃរដ្ឋាភិបាលកម្ពុជា ។ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ តុលាការយៀកណាមខេត្តមាត់ជ្រូក បានកាត់ទោសព្រះតេជគុណទឹម សាខន ឲ្យជាប់ពន្ធនាគារមួយឆ្នាំ ត្រង់មាត្រា ៨៧ នៃច្បាប់ព្រហ្មទណ្ឌសាធារណៈរដ្ឋ សង្គមនិយមយៀកណាម ពីបទ “បំផ្លិចបំផ្លាញគោលនយោបាយសាមគ្គីភាព” ។ » អានបន្ថែម »